បច្ចុប្បន្ននេះ រថយន្តស្ព័រទំនើបៗជាច្រើន បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមដងផ្លូវនារាជធានីភ្នំពេញផ្ទាល់តែម្តង។ មនុស្សភាគច្រើនបានដឹងរួចមកហើយថា រថយន្តស្ព័រទាំងនោះសុទ្ធតែមានតម្លៃថ្លៃ សូម្បីតែការមើលថែក៏ពិបាកទៀតផង។ ក្រៅពីតម្លៃ និងការមើលថែ ពួកវាក៏ស៊ីសាំងច្រើនដែរ ដោយសារតែកម្លាំងរបស់វាខ្លាំង។

ចុះអ្នកទាំងអស់គ្នាចង់ដឹងអត់ ថាតើរថយន្តស្ព័រទាំងនោះ រត់ពីភ្នំពេញទៅកំពង់សោម តាមផ្លូវជាតិលេខ ៤ ដែលមានចម្ងាយ ២២០ គីឡូម៉ែត្រ ស៊ីសាំងអស់ប៉ុន្មានលីត្រ?

១) Aston Martin Vantage រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១៤ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ៣០ លីត្រ

២) Nissan GT-R រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១៣ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ២៩ លីត្រ

៣) Audi R8 រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១៤ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ៣០ លីត្រ

៤) Ferrari 458 រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១៣ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ២៩ លីត្រ

៥) Lexus LC 500 រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១៨ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ៣៩ លីត្រ

៦) Jaguar F Type រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១១ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ២៥ លីត្រ

៧) Lamborghini Aventador រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១៧ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ៣៧ លីត្រ

៨) Mclaren 720s រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១១ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ២៤ លីត្រ

៩) Ford Mustang រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១៥ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ៣៣ លីត្រ

១០) Porsche 911 រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ១២ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ២៦ លីត្រ

១១) BMW i8 រត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង​ប្រហែល ២ លីត្រ ៖ ពី ភ្នំពេញ ទៅ កំពង់សោម អស់​ប្រហែល ៤ លីត្រ

រូបភាព ៖ Cambodia Car Club & Kimsrun Premium Auto

Loading...

បញ្ចេញមតិ

comments