ម៉ូតូ​ Honda Scoopy-i ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​វៀតណាម​ជា​លើក​ដំបូង​ ដែល​ឃើញ​ថា​មាន​រូបរាង​ខុស​ប្លែក​ពី​ម៉ូតូ​ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុប​ VN Express ឲ្យ​ដឹង​ថា​ ម៉ូតូ​នេះ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ ហេតុ​នេះ​ទើប​មាន​រូបរាង​ខុស​ពី​ម៉ូតូ​ Scoopy-i នៅ​កម្ពុជា​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ។ ចំណុច​ខុស​ប្លែក​គឺ​នៅ​ត្រង់​តែម​ ពណ៌​ដែល​ប្រើ​លើ​ម៉ូតូ​ និង​ចំណុច​តូច​ៗ​មួយ​ចំនួន​ទៀត។

ចំណែក​ឯ​ចំណុច​ពិសេសៗ​គឺ​មាន​ដូច​គ្នា​​ដូច​ជា​រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ, ស្តុប​មុខ​ក្រោយ​រចនា​រូបរាង​ថ្មី, ប្រើ​អំពូល​ប្រភេទ​ LED បញ្ចេញ​ពន្លឺ​បាន​ល្អ​ និង​សន្សំសំចៃ​ថាមពល និង​មាន​បច្ចេកវិទ្យា​ទំនើបៗ​របស់​ Honda ដូច​ជា​ Idling Stop System និង​ប្រើ​ម៉ាស៊ីន​ PGM-Fi។

ម៉ូតូ​ Scoopy ដែល​នាំ​ចូល​លក់​នៅ​វៀតណាម​មាន​បួន​ជម្រើស​ពណ៌​ រួម​មាន​ពណ៌​-ស, ពណ៌​ក្រហម, ខ្មៅ​ធម្មតា​ និង​ខ្មៅ​ងងឹត ចំណែក​តម្លៃ​វិញ​មាន​ប្រមាណ​ ២ ២០០ ដុល្លារ៕​​​​​​​​​​​​​​​

ប្រភព ៖ VN Express

Loading...

បញ្ចេញមតិ

comments