សង្គ្រាម​រថយន្ត​ប្រភេទ Pickup ទំហំ​ធំ (Full-size) កំពុង​កើត​ឡើង​យ៉ាង​ក្ដៅ​គគុក រវាង​ក្រុមហ៊ុន​រថយន្ត Ford, Chevrolet , GMC និង RAM។

Ram 1500 ស៊េរី ២០១៩ គឺ​ជា​រថយន្ត​ដ៏​ថ្មី​ស្រឡាង ដែល​មាន​រូបរាង​ថ្មី ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន Hybrid និង បច្ចេកវិទ្យា​ច្រើន​ជាង​មុន។ Ram 1500 ប្រភេទ Crew Tradesman 4×2 មាន​តម្លៃ​ចាប់​ពី ៣៣ ៣៤០ ដុល្លារ​ឡើង​ទៅ រាប់​បញ្ចូល​ទាំង​ថ្លៃ​ដឹក ១ ៦៤៥ ដុល្លារ នៅ​លើ​ទីផ្សារ​អាមេរិក។ វា​ថ្លៃ​ជាង​ម៉ូដែល​ឆ្នាំ ២០១៨ ដល់​ទៅ ៤ ៨៥០ ដុល្លារ។

ក្រៅ​ពី​ប្រភេទ Crew Tradesman 4×2 នៅ​មាន​ប្រភេទ Crew Limited 4×4 LWB ដែល​មាន​តម្លៃ​ចាប់​ពី ៥៩ ៣៣៥ ដុល្លារ​ឡើង​ទៅ​នៅ​លើ​ទីផ្សារ​អាមេរិក។

Ram 1500 នឹង​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ៣ គឺ ចំណុះ ៣,៦ លីត្រ Pentastar ទំហំ ៦ ស៊ីឡាំង ជាមួយ​នឹង​ប្រព័ន្ធ Mild-Hybrid ហៅថា qTorque។ ប៉ុន្តែ​វា​មិន​ទាន់​មាន​លក់​នៅ​ឡើយ​ទេ។ រីឯ​ជម្រើស​ម៉ាស៊ីន​ផ្សេង​គឺ ចំណុះ ៥,៧ លីត្រ Hemi ទំហំ ៨ ស៊ីឡាំង ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ ៨ វគ្គ។ ចុង​ក្រោយ​បង្អស់​គឺ ម៉ាស៊ីន​ទំហំ ៨ ស៊ីឡាំង ជាមួយ​នឹង​ប្រព័ន្ធ Mild-Hybrid ហៅថា qTorque (ក៏​មិន​ទាន់​មាន​លក់​ដែរ)។

សូម​បញ្ជាក់​ថា Mild-Hybrid ជាទូទៅ​គឺ​ជា​ម៉ាស៊ីន​ដែល​បំពាក់​ម៉ាស៊ីន​អេឡិចត្រូនិក អនុញ្ញាត​ឲ្យ​ម៉ាស៊ីន (ធម្មតា) រលត់ (រួច​ដំណើរការ​ម៉ាស៊ីន​អេឡិចត្រូនិក) នៅ​ពេល​រថយន្ត​ចុះ​ទី​ចោត , ជាន់​ហ្វ្រាំង ឬ ឈប់ ប៉ុន្តែ​នឹង​ដំណើរការ​ឡើង​វិញ​ភ្លាមៗ​នៅ​ពេល​ត្រូវ​ការ៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments