រថយន្ត Toyota Auris ស៊េរី​ថ្មី​ឆ្នាំ ២០១៩ ទើប​តែ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​កម្មវិធី​ពិព័រណ៍​រថយន្ត Geneva Motor Show ហើយ​ព័ត៌មាន​ដ៏​ធំ​មួយ​គឺ វា​នឹង​មាន​ជម្រើស​ម៉ាស៊ីន Hybrid ចំនួន ២ ប៉ុន្តែ​គ្មាន​ម៉ាស៊ីន​ម៉ាស៊ូត​ទៀត​ឡើយ។

អ្នក​អាច​ជ្រើសរើស​ម៉ាស៊ីន​សាំង ចំណុះ ១,៨ លីត្រ កម្លាំង ១២១ សេះ ដូច​ទៅ​នឹង​ម៉ូដែល Prius ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី ដែល​ស៊ីសាំង​ត្រឹមតែ ៣,៨ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ ​គីឡូម៉ែត្រ និង ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Hybrid ថ្មី មាន​កម្លាំង ១៧៨ សេះ។ ម៉ាស៊ីន​ធម្មតា​តែ​មួយ​គត់ គឺ ម៉ាស៊ីន​សាំង ចំណុះ ១,២ លីត្រ Turbocharged មាន​កម្លាំង ១១៤ សេះ។

ការ​សម្រេចចិត្ត​មិន​ផ្ដល់​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត ក៏​ដោយសារតែ​តម្រូវ​ការ​ធ្លាក់​ចុះ ខណៈ​រថយន្ត Toyota ចំនួន ៤១ ភាគរយ ដែរ​ត្រូវ​បាន​ទិញ​នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៧ គឺ​ជា​ប្រភេទ​ម៉ាស៊ីន Hybrid។

Toyota Auris ស៊េរី​ថ្មី​នេះ ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​នឹង​ស្ថាបត្យកម្ម​ថ្មី ហៅថា TNGA (Toyota New Global Architecture) ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​វែង​ជាង , ធំជាង និង ទាប​ជាង​ម៉ូដែល​មុនៗ៕

ប្រភព ៖ whatcar

បញ្ចេញមតិ

comments