អ្នក​ប្រើប្រាស់​រថយន្ត Toyota និង Lexus តែង​ប្រទះ​ឃើញ ប៊ូតុង “ECT/Snow” មួយ នៅ​ក្បែរ​ចង្កឹះ​លេខ តែ​ភាគច្រើន​មិន​ដឹង​ថា វា​ប្រើ​សម្រាប់​ធ្វើ​អ្វី​ឡើយ។

ប៊ូតុង “ECT” មក​ពី​ពាក្យ​កាត់​ថា “Electronically Controlled Transmission” គឺ​ជា​ការ​គ្រប់គ្រង​លេខ​ដោយ​អេឡិចត្រូនិក ដែល​អនុញ្ញាត​ឲ្យ​រថយន្ត​ចាប់ផ្តើម​ដំណើរការ​នៅ​លេខ ២ ជំនួស​ឲ្យ​លេខ ១ ដើម្បី​កាត់​បន្ថយ​ការ​ទួង​កង់ និង​អាច​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ឈាន​ដល់​កម្រិត RPM ខ្ពស់​ជាង​មុន មុន​ពេល​ចូល​លេខ​ថ្មី។ ការ​អះអាង​មួយ​ចំនួន​បាន​លើក​ឡើង​ថា ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​ប្រើ​មុខងារ​នេះ គឺ​នៅ​ពេល​អ្នក​ត្រូវ​ការ​បង្កើន​ល្បឿន​លឿន ជា​ពិសេស​នៅ​លើ​ផ្លូវ​លាត។

ចំណែក​ឯ​ប៊ូតុង “Snow” វិញ ត្រូវ​បាន​គេ​ប្រើ​ដើម្បី​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​រអិល​កង់ នៅ​ពេល​មាន​ព្រិល​ធ្លាក់៕

ប្រភព ៖ mechanics

បញ្ចេញមតិ

comments