នៅ​លើ​រថយន្ត​ភាគច្រើន អ្នក​បើកបរ​តែង​សង្កេត​ឃើញ​ប៊ូតុង​មួយ មាន​អក្សរ “TRC/OFF” ឬ រូប​ឡាន​រអិល​កង់ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ដឹង​ថា​វា​គឺ​ជា​អ្វី និង​ត្រូវ​គេ​ប្រើ​ដើម្បី​អ្វី។

TRC មក​ពី​ពាក្យ​ថា Traction Control។ នៅ​ពេល​ដែល​អ្នក​ចាប់ផ្ដើម​ដំណើរការ​រថយន្ត ឬ បង្កើន​ល្បឿន​នៅ​លើ​ផ្ទៃ​សើម អ្នក​អាច​នឹង​បាត់​បង់​ការ​គ្រប់គ្រង​លើ​កង់ ដោយសារតែ ការ​ទួង​កង់។ មុខងារ TRC នឹង​ជួយ​ការពារ​កុំ​ឲ្យ​ហេតុការណ៍​បែប​នេះ​កើត​ឡើង។

ក្នុង​នោះ​ផង​ដែរ TRC បន្ត​តាមដាន​ស្ថានភាព​រវាង​សំបក​កង់ និង​ផ្ទៃ​ផ្លូវ។ នៅ​ពេល​វា​រក​ឃើញ​ថា​មាន​ការ​ទួង​កង់ ប្រព័ន្ធ​មួយ​នេះ​នឹង​ប្រើ​ហ្វ្រាំង ឬ បន្ថយ​ល្បឿន​ម៉ាស៊ីន ដើម្បី​គ្រប់គ្រង​ការ​បង្វិល​កង់ និង ជួយ​ធានា​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ត្រឹមត្រូវ រវាង​សំបក​កង់ និង​ផ្ទៃ​ផ្លូវ។ ការ​ធ្វើ​បែប​នេះ ក៏​ជួយ​ទប់​ស្កាត់​រថយន្ត​មិន​ឲ្យ​គ្រលែង​បាន​ដែរ។

ជា​ធម្មតា មុខងារ​នេះ​តែង​តែ​បើក​ដំណើរការ​ជានិច្ច ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចុច​បិទ​ដោយ​ចេតនា ឬ​អចេតនា​ណា​មួយ វា​នឹង​បង្ហាញ​នៅ​លើ​តាប្លូ​រថយន្ត​ថា “TRC OFF” (ដូច​រូប​ខាង​ក្រោម)៕

ប្រភព ៖ toyota-global

Loading...

បញ្ចេញមតិ

comments