តារា​សម្ដែង​សម្រស់​ខ្ចី​ញេញ​ ​ដេនីក្វាន់​ ​ដែល​ប្រិយមិត្ត​ជា​ច្រើន​តែង​ចាប់​អារម្មណ៍​នោះ​ ​ទើប​បើក​ដំណើរការ​មុខរបរ​ថ្មី​បន្ថែម​ពី​អាជីព​សិល្បៈ​ ​គឺ​ការ៉ាស់​ទិញ​លក់​រថយន្ត​គ្រប់​ប្រភេទ​ ​ឈ្មោះ​ ​CMR។

ក្នុង​ឱកាស​បើក​លក់​ដំបូង​ ​ការ៉ាស​ឡាន​របស់​តារា​សាច់​ខ្ចី​ញេញ​ ​ដេនីក្វាន់​ ​នេះ​គឺ​បាន​លក់​ដាច់​រថយន្ត​ប្រណិត​តម្លៃ​ខ្ទង់​រាប់​សិប​ម៉ឺន​ដុល្លារ​ ​Land Cruiser​​ ​​សេរី​ថ្មី​មួយ​គ្រឿង​ភ្លែត។

ចំពោះ​អតិថិជន​ដែល​កៅឆាយ​ឡាន​រាប់​ម៉ឺន​ដុល្លារ​ពី​ ​ដេនីក្វាន់​ ​គឺ​បង​ស្រី​បង្កើត​របស់​កញ្ញា​តែ​ម្ដង។

មិន​ត្រូវ​លក់​ឡាន​ល្អ​ឲ្យ​បង​ស្រី​ ​ដេនីក្វាន់​ ​ក៏​បាន​ផ្ញើ​សារ​ជូនពរ​បង​ស្រី​ដែល​បាន​ជួយ​ទិញ​រថយន្ត​ ​ហើយ​ខ្លឹមសារ​ដើម​មាន​ដូចជា៖ អរគុណ​បង​ស្រី Choum Channដែល​ទិញ​ឡាន Land Cruiser ថ្មី​ពី​ឃ្លាំង​លក់​រថយន្ត​ ​CMR​ ​របស់​នាង​ខ្ញុំ​ ​ហេង​ហេង​ៗ​ណា​បង​ស្រី​សម្លាញ់. សម្រាប់​មិត្ត​ត្រូវ​ការ​ទិញ​ឬ​លក់​ឡាន​កុំ​ភ្លេច​ណា​ ដេននីក្វាន់​មាន​ទិញ​នឹង​លក់​ឡាន​គ្រប់​ប្រភេទ 0972799990,070959515៕

បញ្ចេញមតិ

comments