យោង​តាម​របាយការណ៍​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Brand Finance បាន​ឲ្យ​ដឹង​ថា Mercedes-Benz គឺ​ជា​ម៉ាក​យីហោ​រថយន្ត​ដែល​មាន​តម្លៃ​បំផុត​លើ​ពិភពលោក។

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ខាង​លើ បាន​រាយការណ៍​ថា ម៉ាក​យីហោ​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ ៤៣,៩ ពាន់​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង ២៤ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន។ ការ​ចូល​រួម​ដ៏​សំខាន់ គឺ​ការ​កើន​ឡើង ៩,៩ ភាគរយ នៅ​ក្នុង​ការ​លក់​រថយន្ត រហូត​ដល់​ទៅ ២,៣ ពាន់​លាន​គ្រឿង។

ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន Toyota បាន​ធ្លាក់​មក​លេខ ២ នៅ​ត្រឹម​តម្លៃ ៤៣,៧ ពាន់​ដុល្លារ ខណៈ​ក្រុមហ៊ុន BMW បាន​កើន​ឡើង ៦ ភាគរយ ស្មើនឹង ៤១,៨ ពាន់​លាន​ដុល្លារ។ Brand Finance បាន​អះអាង​ថា អតិថិជន​បាន​ផ្លាស់ប្តូរ​ពី​ការ​ប្រើប្រាស់ Toyota មក​រក​ម៉ាក​ដែល​មាន​គុណភាព​ខ្ពស់​ដូច​ជា Mercedes-Benz ជា​ដើម។

សូម​បញ្ជាក់​ថា ក្រៅពី Mercedes, Toyota និង BMW នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាំង ១០ ម៉ាក​យីហោ​ដែល​មាន​តម្លៃ​បំផុត គឺ Volkswagen, Honda, Nissan, Porsche, Ford, Audi និង Chevrolet៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments