បើ​ទោះ​បី​ជា​វា​ទទួល​បាន​គុណសម្បត្តិ​ពី​ប្រព័ន្ធ Plug-in Hybrid (PHEV) រថយន្ត Audi Q7 E-Tron ស៊ី​សាំង​មិន​តិច​ជាង Q7 ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ធម្មតា​ប៉ុន្មាន​ឡើយ។

គេហទំព័រ Carbuyer របស់​អង់គ្លេស បាន​រក​ឃើញ​ថា ជា​មធ្យម​រថយន្ត Audi Q7 E-Tron ស៊ី​សាំង​ប្រមាណ ៦,៧ លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ​នៅ​ក្នុង​ក្រុង ខណៈ Audi Q7 ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង ស៊ី​សាំង​ចន្លោះ​ពី ៩ ទៅ ១២ លីត្រ។

នៅ​ពេល​រថយន្ត Audi Q7 E-Tron ត្រូវ​បាន​ណែនាំ​ដំបូង ក្រុមហ៊ុន​បាន​អះអាង​ថា វា​ស៊ី​សាំង​ត្រឹម​តែ ១,៧ លីត្រ​ប៉ុណ្ណោះ​ក្នុង​រយៈចម្ងាយ ១០០ គីឡូម៉ែត្រ ប៉ុន្តែ​តួ​លេខ​នេះ​ត្រូវ​បាន​វាស់​នៅ​ក្នុង​មន្ទីរពិសោធន៍ លើ​លក្ខខណ្ឌ​ដ៏​ល្អ​បំផុត។

សូម​បញ្ជាក់​ថា រថយន្ត Audi Q7 E-Tron ប្រើប្រាស់​ម៉ាស៊ីន Hybrid មាន​កម្លាំង ៣៧៣ សេះ ដែល​អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៦ វិនាទី។ វា​មាន​តម្លៃ​ចាប់​ពី ៥០ ០០០ ដុល្លារ​ឡើង​ទៅ​នៅ​លើ​ទីផ្សារ​អាមេរិក៕

ប្រភព ៖ carscoops

Loading...

បញ្ចេញមតិ

comments