​ថ្មីៗ​នេះ​រថយន្ត​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 បាន​បង្ហាញ​វត្តមាន​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​មួយ​ចំនួន ហើយ​មាន​ខ្លះ​យល់​ថា​ជា​រថយន្ត​កែ​រូបរាង​ទៀត​ផង។

តាម​ពិត​ទៅ​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 នេះ​មាន​ពិត​មែន។ RX ជំនាន់​ទី​ពីរ​គឺ​គិត​ចាប់​ពី​ឆ្នាំ​ ២០០៤ ដល់​ ២០០៩ ហើយ​ RX 300 ដែល​មាន​រូបរាង​ដូច​ RX 330 នេះ​ ជា​ជំនាន់​ទីពីរ។ RX 300 ជំនាន់​ទីពីរ​នេះ​បាន​ចេញ​លក់​នៅ​តំបន់​អឺរ៉ុប​ និង​ ទីផ្សារ​អាស៊ី​ នៅ​ឆ្នាំ​ ២០០៣ ដោយ​ផលិត​នៅ​ប្រទេស​ជប៉ុន។

RX 300 ជំនាន់​ទីពីរ​នេះ​ ឬ អាច​ហៅ​ថា​ស៊េរី​ឆ្នាំ​ ២០០៤ មាន​បំពាក់​ម៉ាស៊ីន​ V6 (ស៊ីឡាំង​ ៦) ចំណុះ​ ៣,០ លីត្រ ដោយ​មាន​តែ​​ប្រភេទ​ប្រើ​ប៉ុង​ពីរ​ (All-Wheel Drive) ប៉ុណ្ណោះ។ RX ជំនាន់​ទី​ពីរ​​នេះ​ក៏​បានផលិតឡើងជាប្រភេទម៉ាស៊ីនចំណុះ ៣,៣ លីត្រ សម្រាប់​​ដាក់​លក់​នៅ​​អាមេរិក​ខាង​ជើង​​នៅ​ខែ​មីនា​ ឆ្នាំ​ ២០០៣ ដោយ​នៅ​ទី​នោះ​វា​ត្រូវ​បាន​បំពាក់​ស្លាក​ RX 330 តំណាងឲ្យចំណុះម៉ាស៊ីន ៣,៣ លីត្រ។

វីដេអូ​បង្ហាញ​ពី​ RX 300 ឆ្នាំ ២០០៤ ៖

នៅ​ឆ្នាំ​ ២០០៦ ក្រុមហ៊ុន​ Lexus បាន​អាប់ដេត​រថយន្ត​ RX ជំនាន់​ទីពីរ​ ដោយ​បាន​ដំឡើង​ទំហំ​ដល់​ ៣,៥ លីត្រ​ ជំនួស​​ឲ្យ​ម៉ាស៊ីន​ ៣,៣ លីត្រ។ ដូច​នេះ​វា​ត្រូវ​បាន​បំពាក់​ស្លាក​ RX 350 ស្រប​ពេល​ដែល​មាន​រូបរាង​ដូច​ RX 330 ដែរ ប៉ុន្តែ​មាន​បន្ថែម​​មុខងារ​ថ្មីៗ​មួយ​ចំនួន​។

RX 350

គួរ​បញ្ជាក់​ថា​​រថយន្ត​ត្រកូល​ RX នេះ​ ក៏​មាន​ជា​ RX 270 ដែល​មាន​ម៉ាស៊ីន​ចំណុះ​ ២,៧ លីត្រ មាន​ស៊ីឡាំង​ចំនួន​ ៤ ផលិត​សម្រាប់​ប្រើ​នៅ​ប្រទេស​ជប៉ុន​ និង​ ប្រទេស​ចិន។ RX 270 នេះ​ជា​ជំនាន់​ទី​ ៣ នៃ​ត្រកូល​ RX ដោយ​វា​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 350 ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ស៊េរី​ឆ្នាំ​ ២០១០៕

RX 270

ប្រភព​រូប​ភាព និង វីដេអូ ៖ Sao Pechpunleu​​​
​​​​

បញ្ចេញមតិ

comments