​ក្រោយ​ពី​ឃើញ​វត្តមាន​រថយន្ត​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 មាន​មនុស្ស​មិន​តិច​ទេ​ ដែល​ចង់​ដឹង​ពី​តម្លៃ​របស់​រថយន្ត​នេះ​ ដោយ​ចង់​ដឹង​ថា​តម្លៃ​ខុស​ពី​ RX 330 ឆ្នាំ​ ២០០៤ ដូច​ម្ដេច។

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណនី​ Facebook ឈ្មោះ​ Sao Pechpunleu រថយន្ត​ RX 300 ប្រភេទ​នេះ​មាន​តម្លៃ​ប្រហាក់​ប្រហែល​ ២៦ ០០០ ដុល្លារ។ ចំណែក​ឯ​រថយន្ត​ដែល​មាន​ស្លាក​​ RX 330 ស៊េរី​ឆ្នាំ​ ២០០៤ វិញ​ មាន​​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ ក្នុង​តម្លៃ​ចន្លោះ​ពី​ ៣០ ០០០ ទៅ ៣៥ ០០០ ដុល្លារ។ ចំណុះ​ម៉ាស៊ីន​តូច​ជាង​​ អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ RX 300 ​ឆ្នាំ​ ២០០៤ មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ RX 330។

 

​បញ្ជាក់​ជា​ថ្មី​ថា​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 នេះ​ គឺ​ស្ថិត​ក្នុង​ត្រកូល​ RX ​ជំនាន់​ទី​ពីរ​ដែល​គិត​ចាប់​ពី​ឆ្នាំ​ ២០០៤ ដល់​ ២០០៩។ RX 300 ជំនាន់​ទីពីរ​នេះ​បាន​ចេញ​លក់​នៅ​តំបន់​អឺរ៉ុប​ និង​ ទីផ្សារ​អាស៊ី​ នៅ​ឆ្នាំ​ ២០០៣ ដោយ​ផលិត​នៅ​ប្រទេស​ជប៉ុន។

RX 300

RX 300 ជំនាន់​ទីពីរ​នេះ​ ឬ អាច​ហៅ​ថា​ស៊េរី​ឆ្នាំ​ ២០០៤ មាន​បំពាក់​ម៉ាស៊ីន​ V6 (ស៊ីឡាំង​ ៦) ចំណុះ​ ៣,០ លីត្រ ដោយ​មាន​តែ​​ប្រភេទ​ប្រើ​ប៉ុង​ពីរ​ (All-Wheel Drive) ប៉ុណ្ណោះ។ RX ជំនាន់​ទី​ពីរ​​នេះ​ក៏​បាន​ផលិត​ជា​ម៉ាស៊ីន​ចំណុះ​ ៣,៣ លីត្រ​ សម្រាប់​​ចេញ​លក់​នៅ​​អាមេរិក​ខាង​ជើង​​នៅ​ខែ​មីនា​ ឆ្នាំ​ ២០០៣ ដោយ​នៅ​ទី​នោះ​វា​ត្រូវ​បាន​បំពាក់​ស្លាក​ RX 330 ដែល​តំណាង​ម៉ាស៊ីន​ចំណុះ​ ៣,៣ លីត្រ៕

ប្រភព​រូបភាព ៖ Sao Pechpunleu

បញ្ចេញមតិ

comments